English Khmer

យើងរួមគ្នាប្រឆាំងមេរោគ កូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល!

ទេសរដ្ឋមន្ត្រី​ គន់​ គីម​ ប្រធានក្រុម​ការងារ​រាជរដ្ឋាភិបាល​ ចុះជួយខេត្ត​ឧត្តរមានជ័យ​ ជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានកិត្តិយស​ សាខាកាកបាទ​ក្រហមខេត្ត​​ រួមជាមួយ​ ឯកឧត្តម​ អ៊ុយ​ សំអាត​ ប្រធាននាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៃកាកបាទក្រហម​ កម្ពុជា​ បាននាំយកអំណោយ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប្រធានកាកបាទក្រហមកម្ពុជា​ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះចំនួន​ ២២១គ្រួសារ​ នៅស្រុក​អន្លង់វែង​ ។

ល្ងាចថ្ងៃ​ទី២​ ខែមិនា​ ឆ្នាំ២០២០​ ទេសរដ្ឋមន្ត្រី​ គន់​ គីម​ ប្រធានក្រុម​ការងារ​រាជរដ្ឋាភិបាល​ ចុះជួយខេត្ត​ឧត្តរមានជ័យ​ ជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានកិត្តិយស​ សាខាកាកបាទ​ក្រហមខេត្ត​​ រួមជាមួយ​ ឯកឧត្តម​ អ៊ុយ​ សំអាត​ ប្រធាននាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៃកាកបាទក្រហម​ កម្ពុជា​  បាននាំយកអំណោយ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប្រធានកាកបាទក្រហមកម្ពុជា​ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះចំនួន​ ២២១គ្រួសារ​ នៅស្រុក​អន្លង់វែង​ ។ 

ឯកឧត្ដម​ អ៊ុយ​ សំអាត​ បានលើកឡេីងថា​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប្រធានកាកបាទក្រហមកម្ពុជា​​ តែងតែគិតគូដល់បងប្អូនយេីងជាក់ស្តែងថ្ងៃនេះ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ បានអោយ​ឯកឧត្តម​ នាំអំណោយមកចែកជូនបងប្អូនយេីង។ 

ជំនួសមុខប្រជាពលរដ្ឋ​ដែលទទួលបានអំណោយក្នុងពេលនេះ​ ឯកឧត្តម​ គន់​ គីម​ ប្រធានកិត្តិយស​ សាខាកាកបាទ​ក្រហមខេត្ត​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ដែលបានផ្តល់អំណោយដល់អ្នកងាយរងគ្រោះនៅស្រុកត្រពាំងប្រាសាទ​ និងស្រុកអន្លង់វែង​ ៤៣០គ្រួសារ​ និង​ សូមជូនពរអោយសម្តេច​ទាំងពីរ​   ព្រមទាំងក្រុមគ្រួសារ​ បានសេចក្តីសុខសប្បាយ​ ជោគជ័យ​គ្រប់ការងារ​។ 

ឯកឧត្ដម​ ក៏បានសុំអោយបងប្អូន​ប្រជាពលរដ្ឋ​យេីងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព​ផ្ទាល់ខ្លួន​       និងត្រូវប្រុង​ប្រយ័ត្ន​ចំពោះអគ្គីភ័យ​ នៅក្នុងរដូវប្រាំងនេះ។

គេហទំព័ររបស់ស្ថាប័នផ្សេងៗ
   ការិយាល័យនៃទីស្តីការគណៈរដ្ឋមន្ត្រី    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ    ក្រសួង​សុខាភិបាល    ក្រសួងធនធានទឹក និងឧត្តុនិយម    ក្រសួងអភិវឌ្ឍន៍ជនបទ    ក្រសួងមហាផ្ទៃ    ក្រសួងអប់រំ យុវជន និងកីឡា    ក្រសួងសាធារណៈការ និងដឹកជញ្ជូន    ក្រសួងបរិស្ថាន    ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់    ក្រសួងពាណិជ្ជកម្ម    ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ    ក្រសួងការពារជាតិ    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ    ក្រសួង​ឧស្សាហកម្ម​រ៉ែ និងថាមពល    ក្រសួងព័ត៌​មាន    ក្រសួង​យុ​ត្ដិ​ធម៌    ក្រសួងការងារ​ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ    ក្រសួងផែនការ    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍    ក្រសួងធម្មការ និងសាសនា    ក្រសួងទេសចរណ៍    ក្រសួងកិច្ចការនារី    ក្រសួងមុខងារសាធារណៈ