English Khmer

យើងរួមគ្នាប្រឆាំងមេរោគ កូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល!

នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំការប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងធនធានទឹក, ក្រសួងកសិកម្ម, អភិបាលខេត្ត, ថ្នាក់ដឹកនាំមន្ទីរ, កងកម្លាំងប្រដាប់អាវុធទាំង៣, ក្រុង/ស្រុក និងអាជ្ញាធរឃុំ/សង្កាត់ទាំងអស់។

(តាកែវ)៖ នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំការប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងធនធានទឹក, ក្រសួងកសិកម្ម, អភិបាលខេត្ត, ថ្នាក់ដឹកនាំមន្ទីរ, កងកម្លាំងប្រដាប់អាវុធទាំង៣, ក្រុង/ស្រុក និងអាជ្ញាធរឃុំ/សង្កាត់ទាំងអស់។

លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបញ្ជាក់ថា នៅក្នុងឆ្នាំកន្លងមក ទឹកជំនន់គ្រោះរាំងស្ងួត កើតមាននៅផ្នែកខ្លះនៃក្រុង/ស្រុកមួយចំនួន ដោយឡែកខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះ ៧២១ខ្នង ក្នុងនោះរលំបាក់ ៧៦ខ្នង។

ទេសរដ្ឋមន្រ្តី បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត។

ទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះការខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តថ្នាក់ មូលដ្ឋានគ្រប់ថ្នាក់ ដែលបានខិតខំដោះស្រាយរាល់បញ្ហាប្រឈម និងកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ធ្វើឲ្យប្រជាពលរដ្ឋ និងអតីតយុទ្ធជនមានជីវភាពប្រសើរឡើង។

នៅក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី បានណែនាំឲ្យខេត្ត និងមូលដ្ឋានត្រូវយកចិត្តទុកដាក់អំពីការងារគ្រោះមហន្តរាយរួមមាន៖

*ទី១៖ ត្រូវក្តាប់ជាប់ព័ត៌មានអំពីការកើតគ្រោះមហន្តរាយ និងមុខសញ្ញាងាយទទួលរងគ្រោះ
*ទី២៖ មានវិធានការទប់ស្កាត់ សង្គ្រោះ និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយឲ្យបានទាន់ពេលវេលាសំដៅកាត់បន្ថយ ផលប៉ះពាល់ឲ្យមានកំរិតទាបបំផុត
*ទី៣៖ ក្រោយកែសម្រួលសមាសភាពលេខាធិការដ្ឋានថ្នាក់ក្រោមជាតិ នាយកដ្ឋានអប់រំបណ្តុះបណ្តាលរបស់ គជគម ត្រូវសហការជាមួយខេត្ត ធ្វើការបំប៉នលើកកំពស់សមត្ថភាព គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីមានលទ្ធភាពឆ្លើយតបទៅ និងការកើតមានគ្រោះមន្តរាយនាពេលខាងមុខ
*ទី៤៖ លេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវសហការជាមួយជំនាញធ្វើការបង្ការ ទប់ស្កាត់ ជំងឺឆ្លងគ្រប់ប្រភេទពិសេស Covid-19។ ត្រូវចាត់ទុកការងារគ្រប់គ្រង គ្រោះមហន្តរាយជាការងាររបស់យើងទាំងអស់គ្នា៕

គេហទំព័ររបស់ស្ថាប័នផ្សេងៗ
   ការិយាល័យនៃទីស្តីការគណៈរដ្ឋមន្ត្រី    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ    ក្រសួង​សុខាភិបាល    ក្រសួងធនធានទឹក និងឧត្តុនិយម    ក្រសួងអភិវឌ្ឍន៍ជនបទ    ក្រសួងមហាផ្ទៃ    ក្រសួងអប់រំ យុវជន និងកីឡា    ក្រសួងសាធារណៈការ និងដឹកជញ្ជូន    ក្រសួងបរិស្ថាន    ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់    ក្រសួងពាណិជ្ជកម្ម    ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ    ក្រសួងការពារជាតិ    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ    ក្រសួង​ឧស្សាហកម្ម​រ៉ែ និងថាមពល    ក្រសួងព័ត៌​មាន    ក្រសួង​យុ​ត្ដិ​ធម៌    ក្រសួងការងារ​ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ    ក្រសួងផែនការ    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍    ក្រសួងធម្មការ និងសាសនា    ក្រសួងទេសចរណ៍    ក្រសួងកិច្ចការនារី    ក្រសួងមុខងារសាធារណៈ