English Khmer

យើងរួមគ្នាប្រឆាំងមេរោគ កូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល!

ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន៣១ថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៨៤នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន៣១បន្ថែមទៀត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៨៤នាក់ហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច បានឱ្យដឹងថា ករណីថ្មីនេះភាគច្រើន ត្រូវបានរកឃើញនៅសណ្ឋាគារមួយកន្លែង ជាទីដែលជនជាតិបារាំង២នាក់ឆ្លងជំងឺកូវីដ១៩ស្នាក់នៅ បន្ទាប់ពីក្រសួងសុខាភិបាល បានយកសំណាករបស់ពួកគេទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។

ក្នុងចំណោមអ្នកឆ្លងថ្មី៣១នាក់នេះ មានជនជាតិបរទេសចំនួន២៩នាក់ និងជនជាតិខ្មែរចំនួះន២នាក់។ ជនបរទេសទាំង២៩នាក់ ដែលឆ្លងនោះ គឺជាអ្នកទេសចរជនជាតិបារាំង ដែលបានទៅស្នាក់នៅខេត្តព្រះសីហនុ។ ចំណែកជនជាតិខ្មែរ២នាក់ដែលឆ្លងនោះ គឺជាជាអ្នកមគ្គុទេសទេសចរ ឱ្យក្រុមបារាំងនោះ។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖

គេហទំព័ររបស់ស្ថាប័នផ្សេងៗ
   ការិយាល័យនៃទីស្តីការគណៈរដ្ឋមន្ត្រី    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ    ក្រសួង​សុខាភិបាល    ក្រសួងធនធានទឹក និងឧត្តុនិយម    ក្រសួងអភិវឌ្ឍន៍ជនបទ    ក្រសួងមហាផ្ទៃ    ក្រសួងអប់រំ យុវជន និងកីឡា    ក្រសួងសាធារណៈការ និងដឹកជញ្ជូន    ក្រសួងបរិស្ថាន    ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់    ក្រសួងពាណិជ្ជកម្ម    ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ    ក្រសួងការពារជាតិ    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ    ក្រសួង​ឧស្សាហកម្ម​រ៉ែ និងថាមពល    ក្រសួងព័ត៌​មាន    ក្រសួង​យុ​ត្ដិ​ធម៌    ក្រសួងការងារ​ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ    ក្រសួងផែនការ    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍    ក្រសួងធម្មការ និងសាសនា    ក្រសួងទេសចរណ៍    ក្រសួងកិច្ចការនារី    ក្រសួងមុខងារសាធារណៈ